អបអរសាទរទិវាទីក្រុងស្អាត ខេត្តកំពង់ធំ


ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៥ ឆ្នាំ ២០១៧ ក្រោមប្រធានបទ”ទីក្រុងស្អាត
ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍” ក្នុងទិវានេះមានការអញ្ជើញចូលរួមពីអាជ្ញាធរ ស្ថាប័នអង្គភាពមន្ត្រីរាជការជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ។ ឯកឧត្តម បានលើកឡើងថា ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្ត និងនិន្នាការអភិវឌ្ឍន៍ថ្មីនេះកម្ពុជា
ត្រូវបន្តយកចិត្តទុកដាក់ និងគិតគូរក្នុងការបង្កើនការប្រកួតប្រជែង និងការធានានិរន្តរភាពនៃការវិឌ្ឍន៍ ដោយឈរលើយុទ្ធ
នាការ “ ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ” នេះជាការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជា មាសបៃតង ។ ឯកឧត្តមបន្តទៀតថាក្នុងការប្រារព្ធទិវាទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងដែលមានភាពស្អាត និងបៃតង ។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដើម្បីឲ្យទីក្រុងបានស្អាត ត្រូវផ្តើមចេញពីយើងទាំងអស់គ្នាចេះស្រឡាញ់ទីក្រុងស្អាត សូមឲ្យយើងមានទម្លាប់យកសំរាមទៅដាក់ក្នុងធុងឬកន្លែងផ្ទុកសំរាម និងមានស្មារតីភ្ញាក់រលឹកដើម្បីឲ្យខេត្តរបស់យើងទទួលបានលេខ១ និងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រឡាញ់ទីក្រុងស្អាត៕

16998125_631507447033487_5635926128139795623_n16997797_631507647033467_7111977868102263278_n16997767_631507467033485_4823989747904054152_n   17021979_631507500366815_184320594452228193_n