ពិធីសំណេះសំណាល និងចែកជូនថវិកាដល់ក្រុមប្រឹក្សាឃុំ/សង្កាត់


 ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថាមន្ត្រីណា លោកមេឃុំ ចៅសង្កាត់ណា នៅតែបន្តយកថ្លៃសេវាផ្សេងៗពីប្រជាពលរដ្ឋនោះ គឺជាអំពើខុសច្បាប់ នឹងត្រូវមានទោសនៅពេលណារកឃើញ ឯកឧត្តមប្រធានគណៈបក្សខេត្ត បានថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧ ។ ពេលរសៀលថ្ងៃដដែលនេះនៅក្នុងពិធី បាននាំយកថវិការបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ចំនួន ជាង ៥០ លានរៀលទៅជួយឧបត្ថម្ភដល់បេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង ៨ នៅក្នុងក្រុងស្ទឹងសែនចំនួន ១១៤ នាក់ និងបេក្ខជនឈរឈ្មោះមកពីឃុំចំនួន ៥ ក្នុងស្រុកប្រាសាទសំបូរចំនួន ៨៨ នាក់សរុបចំនួន ២០២ នាក់ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០ ម៉ឺនរៀល និងជួយឧបត្ថម្ភដល់គណបក្សប្រជាជនក្រុងស្ទឹងសែន ចំនួន ១០ លានរៀល ឧបត្ថម្ភដល់ទីស្នាក់ការគណបក្សប្រជាជនស្រុកប្រាសាទសំបូរ ចំនួន ១០ លានរៀល ។ពិធីនេះដោយមានការអញ្ជើញចូលរួមពីការងារ និងបេក្ខជនពេញសិទ្ធិ និងឈរឈ្មោះជាច្រើនរយនាក់ឯកឧត្តមបន្ត ថាដូចយើងទាំងអស់គ្នាដឹងហើយថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចលោកខិតខំណាស់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងតាមរយៈការបញ្ចុះ

តម្លៃអត្រាចងការប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ មិនឲ្យយកសេវាផ្សេងៗពីបងប្អូនប្រជាពលរដ្ឋរបស់យើង បញ្ចុះតម្លៃភ្លើងអគ្គិសនី ផ្តល់ប័ណ្ណក្រីក្រដល់ប្រជាពលរដ្ឋនៅពេលដែលលោកទៅព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យដោយមិនបាត់បង់ប្រាក់។ហេតុដូច្នេះហើយបើបុគ្គលណាប្រព្រឹត្តិខុសនៅតែបន្តយកលុយថ្លៃសេវាផ្សេងៗពីប្រជាពលរដ្ឋទៀត បើរកឃើញនឹងត្រូវមានទោសចំពោះមុខច្បាប់។ ជាចុងក្រោយឯកឧត្តមបានសំណូមពរដល់បេក្ខជន និងក្រុមការងារទាំងអស់ត្រូវតែពង្រឹងការងាររបស់ខ្លួនចុះទៅធ្វើ ការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមផ្ទះឲ្យឈប់ជឿលើការដើរនិយាយភូតកុហក និងសន្យាខ្យល់របស់ជនអគតិមួយចំនួនតូចនោះតទៅទៀត ដូចបងប្អូនដឹងច្បាស់ នឹងមើលឃើញនឹងភ្នែកហើយថាគណៈប្រជាជនមិនដែលសន្យាទេ តែថាគឺធ្វើសូមបងប្អូនជឿចុះ ជាក់ស្តែងផ្លូវគ្រួសក្រហមចំនួន ៥ ខ្សែនៅក្នុងក្រុងស្ទឹងសែន នឹងត្រូវបើកការដ្ឋានសាងសង់ចាក់កៅស៊ូនៅមុនពេលបោះឆ្នោតជ្រើសរើសឃុំសង្កាត់ខាងមុខនេះហើយ៕

fn-2017-04-26-08-01-53-0

fn-2017-04-26-08-02-01-0

2