២ ថ្ងៃ (21-22/08/2017) នេះ ជាថ្ងៃដែលប្អូនៗ ក្មួយៗ ចូលខ្លួនប្រឡងដើម្បីទទួលបានសញ្ញាបត្របាក់ឌុប ជាថ្ងៃរំភើប ហើយលាយឡំដោយក្តីព្រួយបារម្ភផងដែរ។ ប៉ុន្តែក្មួយៗ ប្អូនៗ អស់កង្វល់ហើយ ដោយត្រូវរំលឹកដល់ការក្រេបជញ្ជក់ចំណេះកន្លងមក និងប្រើប្រាស់អោយអស់សមត្ថភាព។ ក្តីសង្ឃឹមដែលអមជាមួយក្តីសង្ឃឹមរបស់ប្អូនគឺក្តីសង្ឃឹមរបស់ឪពុកម្តាយ បងប្អូន អាជ្ញាធរភូមិ ឃុំ របស់យើង ដែលលោករមែងចង់បានកិត្តិយសពីលទ្ធផលមួយនេះសម្រាប់មូលដ្ឋានរបស់លោក។ ស៊ូ …ដើម្បីអនាគត ស៊ូ ដើម្បីប្រទេសជាតិយើងទាំងមូល។
សូមជូនពរអោយក្មួយៗ ប្អូនៗ បានជាប់ទាំងអស់គ្នា!