ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងកិច្ចប្រជុំក្រុមការងារនៅស្នាក់ការបក្សខេត្ត


ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្ត កំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារ នៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ ដែលមានសមាជិក-សមាជិកា ចូលរួមចំនួន១៣៩នាក់ ។
ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងបានផ្តល់អនុសាសន៍ដឹកនាំអំពីចំណុចសំខាន់ៗ ដែលជាតួនាទី ភារកិច្ច និងយុទ្ធសាស្ត្រ របស់គណបក្ស អំពីក្រុមយុទ្ធនាការការងាររបស់គណបក្សចុះដល់ភូមិ ទៅតាមសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ។
អង្គប្រជុំបានអញ្ជើញមានប្រសាសន៍ពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាផងដែរ ។

22046116_838012223031357_4211749626895265219_n

21687939_838012243031355_5593217742510973512_n

21768308_838012316364681_5007397433955736515_n