នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដោយឃាត់រថយន្តមកពិនិត្យ និងវាស់វែងបានចំនួន ១៨ គ្រឿង កាត់ទ្រុងរថយន្តនៅកន្លែង ០២គ្រឿង ត្រឹមត្រូវតាមច្បាប់កំណត់ ១៦គ្រឿង ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។