នៅថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ខែមីនាឆ្នាំ២០១៨ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានរៀបចំសន្និបាតគណបក្សខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងួនញ៉ិល សមាជិកគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ។