ន្ត្រីរាជការ ប្រជាជន និងពិធីកាត់ខ្សែបូរ កាត់ប្ញសសីមារួចមក ។ឯកមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារ បុណ្យឆ្លងសម្ពោធសមិទ្ធិផលនានា វត្តពោធិវង្សហត្ថី ហៅវត្តពោធិ៍ ស្ថិតក្នុងឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ដោយបញ្ជាក់ពីសមិទ្ធិផលរួមមាន ព្រះវិហារ, ឧបដ្ឋានសាលា, មហាកុដិ និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបានចំណាយថវិកាសរុប ចំនួន ៩៧៩.១២៦ ដុល្លារសហរដ្ឋអាមេរិក ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីដ៏អធឹកអធមចំពោះ ព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាជន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដែលមានវត្តមានយ៉ាងច្រើនកុះករនាពេលនេះ ដោយនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ការរីកចំរើនខាងផ្នែកពុទ្ធសាសនា នៅខេត្តកំពង់ធំ ដោយព្រះមេគណខេត្ត និងថ្នាក់អនុគណគ្រប់ស្រុក-ក្រុងទាំង៨ ខិតខំយ៉ាងសកម្មផងដែរ ។ វត្តអារ៉ាម និងព្រះសង្ឃទូទាំងប្រទេស មានការរីកជាអតិបរិមាដូចសព្វថ្ងៃនេះ ដែលបច្ចុប្បន្នមានចំនួន ៤,៨៧២វត្ត និងព្រះសង្ឃជិត៧ម៉ឺនអង្គ ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍អំពីការសាបសូន្យ នៃវិស័យព្រះពុទ្ធសាសនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ដោយគេបានដាក់ចេញនូវគោលនយោបាយ៨ចំណុចគឺ ជម្លៀសប្រជាជនពីទីប្រជុំជន និងទីរួមខេត្ត ដោយបង្ខំ, លប់ចោលទីផ្សារទាំងអស់នៅទូទាំងប្រទេស, បំបាត់រូបិយវត្ថុចាស់ ប្រមូលក្រដាសប្រាក់បោះពុម្ពរួចមកទុកវិញ ផ្សឹកព្រះសង្ឃទាំងអស់កុំឲ្យមានវត្តវ៉ា, បង្កើតរោងបាយស៊ីរួម ហូបរួមទូទាំងប្រទេស, បិទមន្ទីរពេទ្យ និងការសិក្សាអប់រំគ្រប់កំរិត, ដេញជនជាតិវៀតណាម ឲ្យទៅស្រុកវិញ, កម្ទេចទាំង អស់ KGB និង CIA ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ។ ចំពោះ ឯកឧត្តមបណ្ឌិត ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ តាំងពីដើមរៀងរហូតមក តែងតែយកចិត្តទុកដាក់ និងបានចូល រួមអភិវឌ្ឍន៍ខេត្តនេះមិនដែលអាក់ខានឡើយ ក្នុងន័យធ្វើឲ្យប្រទេសជាតិ និងស្រុកភូមិយើងមាន ការរីកចំរើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ជាបន្តបន្ទាប់ ឯកឧត្តមបណ្ឌិត បានបកស្រាយ ដោយលំអិត អំពីការពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យ បញ្ហាឱ្យមានបញ្ចុះខ័ណ្ឌសីមា បញ្ហានយោបាយ និងការរីកចំរើនសេដ្ឋកិច្ចនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិត ក៍បានមានប្រសាសន៍ផងដែរ អំពីប្រវត្តិតាំងពីសម័យពុទ្ធកាល នៃពិធី បុណ្យបញ្ចុះខណ្ឌសីមា និងជំនឿរបស់ប្រជាជនកម្ពុជា ទាក់ទងជាមួយពិធីបុណ្យនេះ ។
ពិធីបានបញ្ចប់បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញបំពាក់មេដាយស្ថាបនាជាតិ គ្រឿងឥស្សរិយយស ប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ សប្បុរសជន ពិធីប្រគេន ចែកជូនថវិកាសម្ភារៈ ចំពោះព្រះសង្ឃ៕