នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត និងទទួលជួបសវនការការងារ និង សំដែងការគួរសមជាមួយឯកឧត្តម អាប់ឌឺលីឡាស់ អែល ហ៊ូសនី (H.E.Mr. Abdelilah EL Housni) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រម៉ារ៉ុក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ជាបឋម ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីជោគជ័យនៃដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ារ៉ុកកន្លងមក ។ ការឆ្លើយតប ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ថានេះជាការទំនាក់ទំនងល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រម៉ារ៉ុក ។
ចំពោះការឆ្លើយតបនឹងបំណងរបស់ ឯកឧត្តមឯកអគ្គរាជទូតអំពី ៖
១- ការប្រជុំស្តីអំពីវេទិការ “Crans Montana Forum” ដែលមានសារៈសំខាន់កន្លងមកនោះភាគីសភាកម្ពុជាអវត្តមានដោយសភាយើងខ្ញុំមានភារកិច្ចចាំបាច់សុំអធ្យាស្រ័យ ។
២- ចំពោះបញ្ហានៃការពិនិត្យលទ្ធភាពក្នុងការអញ្ជើញគណៈប្រតិភូព្រះរាជាណាចក្រម៉ារ៉ុកជាភ្ញៀវកិត្តិយសក្នុងមហាសន្និបាតលើកទី ៣៩ នៃអន្តរសភាអាស៊ាន( AIPA) នៅប្រទេសសឺង្ហបុរីពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៨ នាពេញខាងមុខ ខ្ញុំយល់ឃើញថារៀងរាល់មហាសន្និបាត AIPA ភាគីម្ចាស់ផ្ទះតែងតែអញ្ជើញបណ្តាប្រតីភូជាមិត្តចូលរួមជា ភ្ញៀវកិតិ្តយសសម្រាប់ភាគីសភាកម្ពុជាសូមគាំទ្រនិងស្វាគមន៍ចំពោះការអញ្ជើញរបស់គណៈប្រតិភូនៃសភាម៉ារ៉ុក ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន តែងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាទៅចូលរួមរៀងរាល់មហាសន្និបាតនានា អន្តរសភាអាស៊ាន( AIPA) ។
៣- ពាក់ព័ន្ធនឹងការអញ្ជើញគណៈប្រតិភូសភានៃព្រះរាជាណាចក្រម៉ារ៉ុកជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ដែលគ្រោងធ្វើនៅទីក្រុងសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធាន (APPF)នាពេលនោះនឹងធ្វើលិខិតអញ្ជើញសភាម៉ារ៉ុកហើយ ស្វាគមន៍ក្នុងមហាសន្និបាតដ៏កក់ក្តៅ ។