ឯ.ឧ សុខ លូ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី


គណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៥៣៤នាក់ បន្ថែមទៀត ដែលមកពីឃុំចំនួន បីឃុំ រួមមាន ឃុំសណ្តាន់ ឃុំងន និងឃុំឈើទាល ដើម្បីពង្រឹងកម្លាំងថ្នាក់មូលដ្ឋានកាន់តែខ្លាំងឡើង។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្តាន់ នាព្រឹកសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយជួយស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។

ឯកឧត្តម សុខ លូ បានបន្តថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យកាន់តែរីកចំរើនថែមទៀត។

ឯកឧត្តមបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត»។

ឯកឧត្តម សុខ លូ បានសំណូមពរដល់សមាជិកថ្មីទាំងអស់ ដែលបានបញ្ចូលជាសមាជិកបក្សនៅពេលនេះ ត្រូវរួមសាមគ្គីគ្នាឲ្យរឹងមាំផ្សព្វផ្សាយ ពីគោលនយោបាយ បក្សឲ្យបានជ្រូតជ្រាបដល់ប្រជាពលរដ្ឋ ហើយនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវចេះដឹកនាំ សមាជិកបក្ស ក៏ដូចជាក្រុមគ្រួសារបងប្អូន ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាបោះឆ្នោតគូសឲ្យចំគណបក្សប្រជាជនកម្ពុជា ម្នាក់ ឲ្យបានមួយសន្លឹក ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេស និងមានការអភិវឌ្ឍបន្តទៅទៀត៕

photo_2018-04-21_09-10-51 photo_2018-04-21_09-10-57 photo_2018-04-21_09-11-01 photo_2018-04-21_09-11-05 photo_2018-04-21_09-11-08 photo_2018-04-21_09-11-12 photo_2018-04-21_09-11-14 photo_2018-04-21_09-47-37