សាខាកាកបាទក្រហមកម្ពុជាខេត្ត រៀបចំរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ


សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និមន្តព្រះសង្សរាប់បាត១០០អង្គ ក្នុងថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងព្រះរាជ្យពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ចម្រើនព្រះជន្មគម្រប់ ៨២ព្រះវស្សា យាងចូល ៨៣ព្រះវស្សា នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

ការប្រារព្ធធ្វើពិធីនេះឡើង គឺក្នុងបំណងបំផុសស្មារតីចលនាមហាជន ឲ្យចេះស្រឡាញ់គោរពសាសនា និងមានការចងចាំជានិច្ច នូវព្រះរាជហឫទ័យដ៏ឧដុង្គឧត្តមរបស់សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានបូជាព្រះកាយពល បំពេញព្រះរាជបេសកកម្មជាតិ ជាប្រវតិ្តសាស្រ្ត អមព្រះមហាវីរក្សត្រ ក្នុងព្រះរាជបូជនីយកិច្ច ប្រកបដោយ ជោគជ័យដ៏ត្រចះត្រចង់ ដើម្បីប្រជាជាតិ និងជានុរាស្រ្ត ព្រមទាំងបួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយថែរក្សា និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ឲ្យមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំទាំងមូល ក៏ដូចជាទូទាំងប្រទេសឲ្យបានសេចក្តីសុខគ្រប់ៗគ្នាផងដែរ៕