នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្ត កំពង់ធំបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គប្រជុំជីវភាពប្រចាំខែ របស់ក្រុមការងារទូទាំងខេត្ត ។ អ្នកចូលរួមសរុបចំនួន ១៧៣ នាក់ ស្រី ១៣ នាក់ ។
បន្ទាប់ពីអានរបាយការណ៍ស្តីពីលទ្ធផលការងារក្នុងខែកក្កដា ឆ្នាំ ២០១៥ និងទិសដៅភារកិច្ចសម្រាប់រយៈពេលបន្តរបស់ឯកឧត្តម អ៊ុត សំអន ប្រធានគណៈកម្មាធិការបក្សខេត្ត ដែលរួមមាន មានដូចជាការងារបទល្មើសព្រហ្មទណ្ឌ ការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព សភាពការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរបស់ប្រជាជនរួចមក ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា “បើអ្នកឲ្យគេសុខ គេនឹងឲ្យអ្នកសុខវិញ” ។
មួយវិញទៀតឯកឧត្តមបណ្ឌិតបានលើកឡើងពីកំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំមានការកើនឡើង ។ អជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែគិតពីបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋ ។ការខិតខំដោះស្រាយជីវភាពរបស់ប្រជាជន, ការបកស្រាយអំពីបញ្ហាព្រំដែន , សារៈសំខាន់នៃច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ៕