នៅថ្ងៃទី ២៩-៣០ ខែ មិថុនា ឆ្នាំ ២០២១, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ លើទីតាំងដែលរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦ កន្លែងក្នុងភូមិសាស្ត្រក្រុងស្ទឹងសែនមាន ៖ ២ទីតាំងនៅសង្កាត់កំពង់រទេះ , ២ទីតាំងនៅសង្កាត់កំពង់ធំ ុ២ទីតាំងទៀតនៅសង្កាត់ដំរីជាន់ខ្លា និងបាញ់ទប់ស្កាត់ការរីករាលដាលក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងសង្កាត់កំពង់រទេះ និងនៅក្រុមហ៊ុន ខេស៉ីឡាយ អចលនទ្រព្យ ផ្លូវវាងក្រុង ក្នុងសង្កាត់ព្រៃតាហ៊ូដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងការសាយភាយ នៃជំងឺកូវីដ១៩ ទៅកាន់មូលដ្ឋាន និងបានផ្តាំផ្ញើរជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យ “៣ការពារ និង៣កុំ” ដើម្បីរួមគ្នាទប់ស្កាត់ការចម្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ៕