អបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព Order of Friendship ពីប្រធានាធិបតីរុស្ស៊ី


គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៊ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៊ីតាមរយៈទំនាក់ទំនងដ៏ល្អនេះ យើងសង្ឃឹមថា កម្ពុជានឹងទទួលបានទេសចររុស្ស៊ីកាន់តែច្រើន នៅពេលដែលកម្ពុជាបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ។