កូនផ្ទះដ៏តូចច្រឡឹងមួយបានផុសលូតជាងមុន ក្នុងបរិវេណដីចាស់


កូនផ្ទះដ៏តូចច្រឡឹងបានដល់ដៃអ្នកមីង ហ៊ុល នី ហើយ ! ធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៥ គុណ ៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រយូវខាងជើង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៥ ។

លោក ហុក រិន អភិបាលក្រុងស្ទឹងសែន លោក ខៀវ សុខនី នាយកសាលាវិទ្យាស្ថានក្រុងអង្គរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន រួមទាំងសម្បុរសជនបានដឹកនាំសហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងកម្លាំងអធិការក្រុងស្ទឹងសែន ប្រជាការពារ អាជ្ញាធរឃុំ/សង្កាត់ចូលរួមជាមួយសាខាកាកបាទក្រហមក្រុងស្ទឹងសែន បានសាងសង់ផ្ទះឈើជូន ហ៊ុល នី អាយុ ៦៥ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅកូនប្រុសសតិមិនម្នាក់រួមទាំងចៅ ៥ នាក់ និងឪពុកចាស់ជរាក្នុងខ្ទមកម្សត់ ។

លោកស្រីសប្បាយរីករាយខ្លាំងពន់ពេកដែលទទួលបានផ្ទះថ្មីបែបនេះ ហើយបានថ្លែងអំណរគុណចំពោះអជ្ញាធរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងតែគិតគូជាចម្បងចំពោះសុខទុក្ខប្រជាពលរដ្ឋ ៕ (អត្ថបទ និង រូបភាព ដោយ វុទ្ធី )

IMG_3727IMG_3740IMG_3699 IMG_3705 IMG_3708 IMG_3725   IMG_3746