នៅព្រឹកថ្ងៃសុក្រ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសន្និបាតបូកសរុបសកម្មភាពប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំសង្កាត់ និងគណៈកម្មាធិការគណបក្សក្រុង ស្រុក គណៈកម្មាធិការគណបក្សឃុំ សង្កាត់ ។