សាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ មានពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងខេត្តគឺ ឯកឧត្តម ងួន សុជាតិ មកពីក្រសួងការបរទេស ជាអភិបាលរងខេត្តកំពង់ធំជំនួស ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំដែលចូលនិវត្តន៍ ក្រោមអធិបតីភាព
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីរាជការជិត ៣០០ នាក់។
សាលាខេត្តកំពង់ធំប្រកាសតែងតាំងមុខតំណែងអភិបាលរងខេត្ត ឯកឧត្តម ងួន សុជាតិ
