ស្ពានឈើឆ្លងកាត់ស្ទឹងស្ទោង ស្ថិតក្នុងភូមិត្រពាំងព្រីង


ស្ពានឈើឆ្លងកាត់ស្ទឹងស្ទោង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានបណ្តោយប្រវែង ៦៥ ម៉ែត្រ និងទទឹង ១,២ ម៉ែត្រ ដែលជាអំណោយ របស់ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក បានជួយថវិកាចំនួន ៦០០០ ដុល្លារអាមរិក អង្គការទស្សនៈពិភពលោកប្រចាំស្រុកប្រាសាទបល្ល័ង្ក ជួយថវិកាចំនួន១០.០០០.០០០
រៀល និងសហគមន៍ជួយឈើ ។ ឯកឧត្តម ជា អឿង គ្រោងសាងសង់ស្ពានឈើនៅភូមិ ស្រែវាល និងភូមិព្រិច ក្នុងឃុំ
សាគ្រាមពេលខាងមុខបន្តទៀត ។

12718366_547981132034469_9103681090788367039_n 12733438_547981098701139_8462169470688931935_n 12734269_1732617470358145_7594428717110662852_n