សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ តាម​រយៈ​ឯកឧត្តម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ បាន​ផ្តល់​សាឡាង​មួយ​គ្រឿង​ថ្មី​ទៀត​ ជូន​ដល់ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​នៅ​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ​


សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ តាម​រយៈ​ឯកឧត្តម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ បាន​ផ្តល់​សាឡាង​មួយ​គ្រឿង​ថ្មី​ទៀត​ ជូន​ដល់ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​នៅ​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ​

ខេត្តកំពង់ធំ៖ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដង​កាំបិត​​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​នូវ​ការ​អបអរ​សាទរ​ ​និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទមុន្នី​ តាមរយៈ​ឯកឧត្តម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ដែល​បាន​ជួយ​ឧបត្ថម្ភ​សាឡាង​មួយ​គ្រឿង​ សម្រាប់​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ដងស្ទឹងសែន​ ដោយ​មិន​គិត​ប្រាក់​ ។ ដែល​ពិធី​ប្រគល់​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ព្រឹកថ្ងៃ​ទី​ ២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ ​នៅ​កំពង់​ចម្លង​ឃុំដងកាំបិត ស្រុក​សណ្តាន់​ ស្ថិត​ក្រោម​អធិបតីភាព​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​ និង​ជាប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​ដងកាំបិត​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ។

លោក​ ឆាំ ថន អភិបាលរងស្រុក​សណ្តាន់​ បានថ្លែងនូវការស្វាគមន៍​ចំពោះ​ឧត្ដម​សេនីយ៍​ទោ ​សោម​ ស៊ុន​ ព្រមទាំង​ក្រុម​ការងារ​ទាំងអស់​ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ តាមរយៈ​ឯកឧត្តម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ដែល​បាន​ផ្តល់​សាឡាង​មួយ​គ្រឿង​សម្រាប់​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ដងស្ទឹងសែន​ដោយ​មិន​គិត​ប្រាក់​នៅ​ពេល​នេះ​ និង​សូមគោរព​ជូន​ពរ​សម្តេច​ លោក​ជំទាវ​ និង​ថ្នាក់​ដឹកនាំ​ទាំងអស់​ដែល​បាន​យកចិត្ត​ទុកដាក់​គ្រប់​បែបយ៉ាង​ក្នង​ការ​បម្រើ​ប្រជាជន​ ដោយ​អស់​ពី​ចិត្ត​ ពី​ថ្លើម​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​៖​ កន្លងមក​នេះ​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ ​ចន្ទមុន្នី​ បាន​ប្រគល់​ជូន​កាណូត​បាឡាចំនួន​ពីរ​គ្រឿង​ និង​ប្រេង​ឥន្ធនៈ​ប្រចាំ​ខែ​ផងដែរ​ តាម​រយៈ​ឯកឧត្តម ​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​សណ្តាន់​ សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ធ្វើ​ដំណើ​រ​ បណ្តោះអាសន្ន​ឆ្លងកាត់​ដងស្ទឹងសែន​ដោយ​មិន​គិត​ប្រាក់​ ។ តែបច្ចុប្បន្ន​នេះ​ ដោយ​សារ​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ដឹក​ជញ្ជូន ​ដេីម្បី​ធានា​បាន​សុវត្ថិភាព​ សម្តេច​មហា​បវរ​ធិបតី​ និង​លោកជំទាវ​ តាម​រយៈ​ឯកឧត្តម​ នួន ​ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ សម្រេច​ផ្ដល់​សាឡាង​មួយ​គ្រឿង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ដងស្ទឹងសែន​ប្រកបដោយ​សុវត្ថិភាព​ ។

នៅក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​សំណូម​ពរ​ដល់​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ និង​ប្រជាពលរដ្ឋ​ ព្រម​ទាំង​សិស្សានុសិស្ស​ទាំង​អស់​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដង​ស្ទឹង​សែន​ សូម​មេត្តា​រួម​គ្នា​ ជួយ​ថែរក្សា​សាឡាង​មួយ​គ្រឿង​នេះ​ ឲ្យ​បាន​ល្អ​ ធានា​ក្នុង​ការ​ប្រើ​ប្រាស់​យូរ​អង្វែង​ ជាផលប្រយោជន៍​របស់​ប្រជាជន​យើង​ទាំងអស់​គ្នា​ និង​ប្រកបដោយ​សុវត្ថិភាព​ ។ ហេីយ​នៅ​ក្នង​ការ​ដឹក​ជញ្ជូន​មិន​ត្រូវ​យក​ប្រាក់​ពីក្មួយៗ​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ឡេីយ​ ។