នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ និងចែកស្បៀងអំណោយ រួមទាំងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ១៩៧គ្រួសារ ស្ថិតនៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ទឹកជំនន់រដូវវស្សាឆ្នាំ២០២៥ បានប៉ះពាល់ដល់ដីស្រែ ភូមិដ្ឋាន និងលំនៅឋានប្រជាពលរដ្ឋជាច្រើន។ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានចាត់ចែងក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅនៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឆ្លៀតក្នុងឪកាសនេះឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងណែនាំឱ្យយុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលបំផ្លាញទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ទន្ទឹមនិងនេះ សូមបងប្អូនរក្សាសុខភាព ញ៉ាំអាហារអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តប្រកបរបរដាំដុះ ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
សូមបញ្ជាក់ផងដែរថា អំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកប្រាសាទបល្ល័ង្ក ចំនួន ១៩៧ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ១បាវ ទឹកសុទ្ធ ១កេស មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខ ១យួរ ផងដែរ។






