ឯកឧត្តមប្រធានគណៈឃោសនាអប់រំខេត្តអញ្ជើញបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤៣ នៅស្នាក់ការគណបក្សស្រុកប្រសាទបល្ល័ង្ក


ឯកឧត្តមប្រធានគណៈឃោសនាអប់រំខេត្តអញ្ជើញបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤៣ នៅស្នាក់ការគណបក្សស្រុកប្រសាទបល្ល័ង្ក
…………………………………
នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ព្រឹម រដ្ឋា ប្រធានគណៈឃោសនាអប់រំខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់ទី៤៣ ជូនដល់សិក្ខាកាមសរុប ៥០នាក់ ស្រី២៧នាក់ មកពី៧ឃុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ។
ជាកិច្ចស្វាគមន៍ឯកឧត្តម ព្រឹម រដ្ឋា បានអបអរសាទរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការគណបក្សស្រុកប្រាសាទបល្ល័ង្ក គណគណៈឃោសនាអប់រំស្រុក គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម សិក្ខាកាម មន្ដ្រី និងបុគ្គលិក បម្រើការងារក្នុងវគ្គនេះទាំងអស់ ដែលបានរួមគ្នាបើកវគ្គអប់រំនយោបាយនៅថ្ងៃនេះ ។
ឯកឧត្តម បានបន្ដថា វគ្គអប់រំនយោយនេះមានសារៈសំខាន់ណាស់សម្រាប់មន្ដ្រីគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្ដអនុវត្ត និងកសាងខ្លួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ដ្រីគណបក្ស ដើម្បីឱ្យសក្កិសមជាមន្ដ្រីគណបក្សទុកចិត្ត ក្នុងការបម្រើជូនសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ។
ឯកឧត្តម បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានប្រសូតចេញពីចលនាតស៊ូរបស់ប្រជាជន ដើម្បីឯករាជ្យ ហើយគណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗជាប្រវត្តិ សាស្ដ្រ របស់ប្រទេសជាតិប្រកបដោយសេរីភាព លើមូលដ្ឋានប្រកាន់ភ្ជាប់ឥតប្រែប្រួល គឺឈរលើខាងប្រជាជន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ។ ពេលប្រទេសជាតិត្រូវធ្លាក់ក្នុងសង្គ្រាមក្នុងរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីចលនារណសិរស្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គកាចាត់តាំងនយោបាយ តែមួយគត់របស់គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរលំរបបប្រល័យពូសានស៍ប៉ុល ពត រហូតសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ដ្រ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។
ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ជ័យជម្នះ ៧ករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលនៅរង់ចាំតែសេចក្ដីស្លាប់បានទាន់ពេលវេលា បានបិទទំព័រសករាជដ៏ខ្មៅងងិតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម បាននាំមកជូនប្រជាជនវិញនៅសិទ្ធិ សេរីភាព គ្រប់យ៉ាងដែលត្រូវបានបាត់ទាំងស្រុងក្នុងរបបប៉ុល ពត ៕ ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្ដើមចេញពីជ័យជម្នះ៧មករា បើគ្មានថ្ងៃទីជ័៧យជម្នះ៧មករា គឺពិតជាមិនមានអ្វីដូចសព្វថ្ងៃនេះឡើយ ។