ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តចតុលោក ខេត្តកំពង់ធំ


ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល កម្មវិធិបុណ្យសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តចតុលោក ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបានឲ្យដឹងអំពីសមិទ្ធផលដែលបាននឹងកំពុងធ្វើពិធីសម្ពោធតាមរយះសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ដែលរួមមាន ឧបដ្ឋានសាលាមួយខ្នង កុដិថ្មពីរខ្នង ចាក់សាបក្នុងបរិវេណវត្ត ដាក់បង្គោលអគ្គីសនី ការរៀបចំសួនច្បារ បន្ទប់អនាម័យ ដែលសរុបថវិកាក្នុងការសាងសង់អស់ចំនួន៨២៦.០០០.០០០រៀល ក្នុងកម្មវិធីនេះដែរក៏មានអ្នកចូលរួមសរុបប្រមាណ៣.៥៥០នាក់ ៕

៩៩៩៩៩

12974540_381790995324626_5560170419409582270_n12993456_196281554088808_7001373107542395791_n