ឯកឧត្តម ជា ចាន់តូ ប្រកាសសកម្មជនយុវជនគណបក្សជាជនកម្ពុជា ស្រុុកស្ទោង


ប្រទេសជាតិមានការអភិវឌ្ឍ គឺមើលទៅលើឥរិយាបទរបស់យុវជន។ កាលណាយុវជនមានចំណេះដឹង ការចូលរួមក្នុងសកម្មភាពសង្គម និងមានទំនួលខុសត្រូវ គឺប្រទេសនោះប្រាកដជារឹងមាំ និងរីកចម្រើនទៅមុខឥតឈប់ឈរ។
ហេតុដូច្នេះហើយយុវជនមានតួរនាទីបម្រើប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ និង បម្រើគោលនយោបាយរបស់គណបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ
ទើបសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោងជាច្រើនរយនាក់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់
កណ្តាលចុះជួយស្រុកស្ទោង ឯកឧត្តម សុខ លូ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពង់ធំ ។ពីធីនេះ មានការចូលរួមពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្តនិងក្រុមយុវជនដែលមកពីទីក្រុងភ្នំពេញសរុបចំនួនជាង១០០០ នាក់ចូលរួម ក្នុងកម្លាំងយុវជនមកពី១៣ ឃុំ ស្មើនិង១៣៧ ភូមិ សរុបមានចំនួន៨៣១ នាក់ ស្រី៣៣៨ នាក់៕

13254111_1728341860767127_90577437261944455_n (1)13240130_1728341940767119_2356200724581766766_n 13241128_1728342314100415_5616976246745217285_n  13256061_1728342034100443_8437244050285110033_n

13238923_1728342097433770_141378767454465702_n