ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត បានដឹកនាំមន្ត្រីអង្គភាពមន្ទីរព័ត៏មាន ដើម្បីចុះសួរសុខទុក្ខ និងចែកម្ហូបអាហារ ថវិកា ដល់ស្ត្រីដែលបានជាប់ឃុំក្នុងពន្ធនាគារដែលបានយកកូនតូចទៅរស់នៅជាមួយ មាន
ឈ្មោះ ភឿន មុំ កូនមានអាយុ៥ខែ និង ឈ្មោះ ភិន មុំ កូនមានអាយុ១២ខែ ព្រមទាំង ស្ត្រី២នាក់ទៀតដែលកំពុងមានផ្ទៃពោះ ក្នុងនោះ ឈ្មោះ ជឿង ថេត ជិតដល់ថ្ងៃសំរាល និងឈ្មោះ ហូយ ស្រីលី ទម្ងន់ ៦ខែ ស្ត្រីទាំង២ដែលយកកូនទៅរស់នៅក្នុងពន្ធនាគារនោះ គឺមានបទល្មើសដោយជួញដូរ និងប្រើប្រាស់សារធាតុញៀន (ជាប់ទាំងប្តីប្រពន្ធដូចគ្នា)
ចំណែកឈ្មោះ ភិន មុំ មន្ត្រីយើងសុំឲ្យគាត់យកកូនទៅឲ្យបងប្អូនជួយថែទាំនៅឯស្រុកគាត់មិនព្រម ដោយកូននៅតូចពេក វាយំរកម្តាយឥតឈប់ឲ្យយកទៅផ្ញើនៅមណ្ឌល គាត់មិនព្រម ដោយខ្លាចគេធ្វើបាបកូនដោយអាណិតក្មេងពេក ឯកឧត្តម គង់ វិមាន គាត់សុំយកមកជួយចញ្ចឹមនៅផ្ទះ ហើយចាំពេលណាគាត់ចេញពីពន្ធនាគារចាំយកវិញតែគាត់នៅតែមិនព្រមដដែល ដោយហេតុថា គាត់ទើបមានកូនប្រុសតែមួយនេះទេតែឯកឧត្តមក៏បានផ្តាំឲ្យមន្ត្រីអគារនុរក្សជួយយកចិត្តទុកដាក់ដល់ក្មេងដោយគិតពីបញ្ហា សុខភាព អនាម័យ ការរស់នៅ ការហូបចុក ជាដើម ។
ចំណែកស្ត្រី២នាក់ដែលជាប់នេះគឺ ម្នាក់ ជឿង ថេត មានបទល្មើសដោយរំលោភសេចក្តីទុកចិត្ត ( ខ្ចីម៉ូតូគេទៅពិនិត្យផ្ទៃពោះ ពេលមកវិញ ប្តីខ្ចីបន្តក៏យកទៅបាត់ជាមួយស្រីថ្មី) ដើមឡើយថាម្ចាស់គេប្តឹង តែគេអាណិត ហើយថាបានដកពាក្យបណ្តឹងវិញហើយ តែនៅជាប់បណ្តឹងអាជ្ញាទៀត សង្ឃឹមថា លោកព្រះរាជអាជ្ញានឹងអាណិតអាសូរដល់គាត់ផងព្រោះគ្រប់ខែហើយ ធ្វើបុណ្យផងទៅ ព្រោះ នាងមានកូនដល់ទៅបីនិងមានផ្ទៃគ្រប់ខែទៀត ចំណែកឪពុកម្តាយមិនដែលមកសួរនាំ
ទេព្រោះតែមានជីវភាពខ្វះខាតនិងចាស់ជរាទៀត រីឯម្នាក់ទៀតឈ្មោះ ហូយ ស្រីលី បានរៀបរាប់ថា មានបទល្មើស
ដោយរំលោភសេចក្តីទុកចិត្ត (លេងតុង ទីន ហើយលែងលះគ្នាជាមួយប្តី តែមេតុងទីនខ្លាចអត់លុយសង ក៏ប្តឹងទាមទាលុយទាំងអស់វិញ គាត់ថាសងតាមខែដូចទម្លាប់ គេមិនព្រមទេ ហើយប្តឹងឲ្យសមត្ថកិច្ចចាប់ដាក់គុកដែរទៅ) ករណីនេះ បើតាមស្តាប់គាត់ គឺមិនត្រូវជាប់គុកទេ តែក្រែងមានអ្វីផ្សេងទៀត មានតែចៅក្រមទេដែលដឹង ហើយពិចារណា ឥឡូវមានផ្ទៃពោះ៦ខែហើយ ។ ឯកឧត្តមបានសំណូមពរ លោកចៅក្រមដែលកាន់សំណុំរឿង នឹងពិនិត្យករណីនេះឲ្យបានលឿន និងផ្តល់ភាពយុត្តិធម៏ដល់ពួកគាត់មិនខាននិងមន្ត្រីអាគារនុរក្សទាំអស់មេត្តាជួយបន្តយកចិត្តទុកដាក់ជួយមើល
ថែរក្សាដល់ជនដែលជាប់ឃុំកុំឲ្យមានការរើសអើងនិងគិតទៅ លើសោភ័ណ្ឌភាព សុខភាព អនាម័យ បរិស្ថាន ការ
បណ្តុះបណ្តាលជំនាញ និងការទទួលខុសត្រូវបានល្អទាំងគ្រប់ផ្នែកលើជនជាប់ឃុំឃាំង មន្ត្រីអនុរក្សទាំងអស់ត្រូវពង្រឹង
ការអនុវត្តច្បាប់ដោយពិនិត្យលើការកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការងារគ្របគ្រងពន្ធនាគារត្រូវផ្អែកលើច្បាប់
មូលដ្ឋាន លើក្រម លើបទបញ្ជាផ្ទៃក្នុង និងទៅតាមនីតិវិធី ត្រូវធ្វើការងារជាមនុស្សធម៌ឲ្យបានល្អត្រឹមត្រូវតាមច្បាប់ត្រូវ
រៀបចំដាក់អ្នកជាប់ឃុំ ដាក់ឲ្យដាច់ពីគ្នាទៅតាមប្រភេទបទល្មើសត្រូវរៀបចំផ្នែកខាងសុខាភិបាលឲ្យបានច្បាស់លាស់៕
ឯកឧត្តម គង់ វិមាន ចុះទៅពន្ធនាគារ សួរសុខទុក្ខបងប្អូននៅទីនោះ
