យប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត ក្នុងនាមប្រធានគណៈកម្មការត្រួតពិនិត្យ ការដាក់តាំងពិព័រណ៏គ្រប់ប្រភេទ និងសមត្ថកិច្ចចម្រុះ បានចាត់វិធានការទប់ស្កាត់ និងផ្អាកសកម្មភាពការតាំងពិព័រណ៍អន្តរជាតិ ដោយរំលោភបំពាននឹងផ្លូវច្បាប់ ។ លើសពីនេះមានមូលហេតុច្បាស់លាស់ ដែលត្រូវតែចាត់វិធានការជាចាំបាច់
គឺ ទី១ ក្រុមហ៊ុននេះមានច្បាប់អនុញ្ញាតិរបស់ក្រសួងត្រឹមតែរយៈពេល ៥ ថ្ងៃ គឺពីថ្ងៃទី ៣ ដល់ទី ២០១៦ ខែឆ្នាំដដែលប៉ុណ្ណោះ ។ ទី២ ទំនិញម្ហូបអាហារ គ្រឿងហូបចុក ដែលជារបស់ក្លាសេនាំចូលពីប្រទេសថៃ មានរយៈពេលយូរ ខូចគុណភាព ប៉ះពាល់សុខភាព ខ្វៈអនាម័យ។
ទី៣ អ្នករត់ការ ដែលអះអាងថាជាម្ចាស់ក្រុមហ៊ុន មិនបានសហការជាមួយជំនាញ និងមិនបង្ហាញឯកសារឲ្យបានត្រឹមត្រូវដល់សមត្ថកិច្ចឡើយ ។
ទី៤ ដោយមានសំណូមពររបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋផ្សារកំពង់ធំ ដែលរអ៊ូរទាំលក់ឥវ៉ាន់មិនដាច់ ដោយពិព័រណចូលមកញឹកញាប់ពេក
ទី៥ ល្មើសច្បាប់ មិនស្តាប់អាជ្ញាធរមូលដ្ឋាន ក្អេងក្អាង និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យដល់សមត្ថកិច្ច និងរត់រកអន្តរាគមន៍ពីថ្នាក់លើ ដោយបំពានច្បាប់ និងមិនចូលខ្លួនតាមការអញ្ជើញរបស់សមត្ថកិច្ច៕