ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៦ នៅតំបន់សឹករង ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរ និងសំណេះសំណាល់ដល់កម្លាំងតំបន់សឹករង ដែលចេញទៅបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ។ ឯកឧត្តមអភិបាលខេត្តព្រមទាំងប្រធានមន្ទីរជុំវិញខេត្ត បានឧបត្ថម្ភនូវទឹកបរិសុទ្ធ ១០០ យួរ ទឹកត្រី ទឹកសេអុីវ ៨០ យួរ មី ៦០ កេស បាយថ្ងៃត្រង់ចំនួន ២៥០ កញ្ចប់ និងថវិកា ៥ លានរៀល ៕