ឯកឧត្តម ជា អឿង សំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្រុកប្រាសាទបល្ល័ង្ក


ព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក
បានជួបសំណេះសំណាលប្រជាពលរដ្ឋប្រមាណ ១២២ នាក់ ស្រី ៥៥ នាក់ ដែលមកពី ៦ ភូមិគឺ ភូមិអូរខ្សង
ភូមិសាគ្រាមត្បូង ភូមិសាគ្រាជើង ភូមិវាលថ្នល់ ភូមិវាលចាស់ និងភូមិអូរអង្គរ ស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជា អឿង.បានលើកឡើងពីតួនាទីនិងភារៈ
កិច្ចរបស់តំណាងរាស្ត្រ គឺតាក់តែងត្រួតពិនិត្យ អនុម័តច្បាប់ និងត្រួតពិនិត្យការអនុវត្តច្បាប់របស់រដ្ឋា
ភិបាល ។ ជាក់ស្តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល បានកាត់់់ដីជូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ។ តាំងពីឆ្នាំ ១៩៧៥ រហូត ឆ្នាំ ១៩៧៩ បងប្អូន បានជួបនឹងសង្គ្រាមផ្ទៃក្នុង បានធ្វើឲ្យបងប្អូនខ្លះត្រូវ
បាត់បង់ជីវិត ព្រាត់ប្រាសគ្រួសារ កំព្រាឪពុកម្តាយ ខ្លះត្រូវធ្លាក់ខ្លួនពិការ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះរួមសហការសាមគ្គីជាធ្លុងមួយដើម្បីថែរក្សាកេរដំណែលលើកស្ទួយវប្បធម៌ប្រពៃណីសាសនា និងទឹកដីឲ្យ
បានគង់វង្ស ។ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ក៍ដោយសារនយោបាយដឹកនាំដ៍ត្រឹមត្រូវ ដែលមានសម្តេចជាប្រមុខដឹកនាំ ជាវីរជនកំពូលរបស់ជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះឈ្នះ
បង្រួបបង្រួមជាតិបានធ្វើឱ្យភាគីជម្លោះទាំងអស់រួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា កិត្តិយស
និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ។ ថ្នាក់ដឹកនាំត្រូវមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ត្រូវយកការអប់រំជាមូលដ្ឋានត្រូវគិតថាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់ខ្លួនដែរ ។
ចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើដល់អ្នកចូលរួមឲ្យធ្វើអំពើល្អ ជាគម្រូល្អ ដើម្បីឲ្យប្រជាពលរដ្ឋផ្សេងៗទៀតជឿទុកចិត្តដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងស្នើឲ្យបងប្អូនធ្វើអត្តសញ្ញាប័ណ្ណឲ្យ
បានគ្រប់ៗគ្នា ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ ។ ក្នុងនោះដែរឯកឧត្តម បានចែកនូវក្រមាម្នាក់ៗចំនួន ១ ផងដែរ៕

13413102_516355645215335_5609457342568109429_n 13450867_516355911881975_8965557497370877701_n13445528_516355685215331_5857450431914952303_n13427891_516356035215296_3091707049629840685_n 13428430_516356565215243_4138039282244021514_n 13435484_516356698548563_2343576708094526362_n 13442169_516356505215249_2389020860610478525_n 13442404_516355761881990_4665990955143242677_n