ឯកឧត្តម គង់ វិមាន ពិនិត្យផ្ទះដួលដោយខ្យល់កន្រ្តាក់ និងពិនិត្យផ្លូវលំ


ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធាន
ក្រុមការងារចុះជួយឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ បានចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋនៅភូមិស្រែក្រសាំង ឃុំពពក ចំនួន២៧ ខ្នង ដែលទទួលរងប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កាលពីល្ងាច
ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ និងបន្តចុះពិនិត្យការជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១,៥០០ ម៉ែត្រ និង
ទទឹង ៥ ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ ៦ ដល់វត្តត្រែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ដែលជាអំណោយរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង ។
ឯកឧត្តមបានសំណូមពរឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមាន
ខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងគ្រោះមហន្តរាយធម្មជាតិ ដូចជារន្ទះបាញ់
ខ្យល់កន្ដ្រាក់រលំដើមឈើ រលំផ្ទះជាដើម និងជួយថែរក្សាការពារសម្បត្តិរបស់រដ្ឋ ព្រោះថាទ្រព្យសម្បត្តិរដ្ឋក៏ដូចជារបស់យើង
ដែរ។ ក្នុងនោះឯកឧត្តមក៏បានជួយឧបត្ថម្ភដល់គ្រួសារដែលរបើកដំបូលទាំងស្រុងចំនួនពីរគ្រួសារ៕

13435481_519915234859376_9015276137569179323_n 13445808_519914521526114_3964992944206456704_n 13450120_519915041526062_4918142592099835837_n 13494789_519915158192717_5344315965787938623_n 13495206_519915108192722_1890341150462387117_n 13512183_519915328192700_7588048617584377806_n