ឯកឧត្តម លុក សម្បត្តិ ក្នុងពីធីខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្ស នៅឃុំបល្ល័ង្ក


ស្នាក់ការគណបក្សឃុំបល្ល័ង្ក ព្រឹកថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៦ មានប្រារព្ធពិធីខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លើកទី ៦៥ ក្រោមអធិបតីភាពឯកឧត្តម លុក សម្បត្តិ ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំបល្ល័ង្ក ឯកឧត្តម ឱម ភីលី អនុប្រធានក្រុមការងារចុះជួយឃុំបល្ល័ង្ក ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត។ បង ប្អូន និងសិស្សានុសិស្ស ប្រជាការពារ ចូលរួមចំនួន ៥២៨ នាក់ ។ ក្នុងពិធីនេះដែរឯកឧត្តម លុក សម្បត្តិ បានលើកឡើងពីប្រវត្តិ និងស្នាដៃធំៗរបស់គណបក្ស ព្រមទាំងមានការសំណេះសំណាល បង្កើតកម្មវិធីសំណួរចម្លើយងាយៗស្តីអំពីប្រវត្តិ និងស្នាដៃរបស់គណបក្ស ប្រកបដោយក្តីសោមនស្សរីករាយ៕