នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញជាកិត្តិយស និងបានសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ដែលដល់រដូវបុណ្យស្រាយបួស រ៉ាម៉ាដន ព្រមទាំងពិសាអាហាររួមគ្នា នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍។