ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រគេនទៀនវស្សា បច្ច័យ ទេយ្យវត្ថុ ដល់វត្ត ១០


នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការជាច្រើននាក់ មានសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ បានរៀបចំទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ជាច្រើន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងបុណ្យចូលព្រះវស្សាចំនួន ១០ វត្ត ក្នុងខេត្តកំពង់ធំ។ វត្តទាំង ១០ នោះរួមមាន វត្តឥន្ទ្រីយ៍សំវរៈ ដែលព្រះមេគណខេត្តកំពង់ធំគង់នៅ វត្តទាំង៨ ដែលព្រះអនុគណ ស្រុកក្រុងគង់នៅ និងវត្តត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ជាវត្តក្នុងភូមិកំណើតឯកឧត្តមបណ្ឌិត។
បន្ទាប់ពីពិធីតាមប្រពៃណីព្រះពុទ្ធសាសនារួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ លោកតាលោកយាយ និងមន្ត្រីរាជការក្នុងពិធីនោះផងដែរ៕

IMG_8076IMG_8096IMG_8061IMG_8085IMG_8065IMG_8086