ទឹកលិចផ្លូវលំប្រវែងជាង ១,០០០ ម ស្ថិតក្នុងភូមិ ត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ។
ស្ថានភាពទឹកជន់លិចផ្លូវនេះ មានរយៈពេលជាង ១០ ថ្ងៃមកហើយ ធ្វើឲ្យលំនៅស្ថាន សាលារៀន និងផ្លូវថ្នល់មួយចំនួនត្រូវលិច ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីទេ ។
មូលហេតុនៃការលិចលង់នេះ បើតាមលោកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា៖
– ផ្លូវលំចាស់ ខូចខាតស្ទើរទាំងស្រុង គាត់សំណូមពរអោយជួយសាងសង់ផង
– ស្ថានភាពបច្ចេកទេសដាក់លូ កាត់ផ្លូវតូច ទឹកហូរមិនទាន់
– ប្រឡាយដែលក្រុមហ៊ុនចិនសាងសង់ ដាក់ទ្វារទឹក និងលូកាត់ខ្នងប្រឡាយតូចៗពេក សំណូមពរឲ្យកែលម្អឡើងវិញ ។
ចំពោះករណីខាងលើនេះ បងប្អូនយើងក៏បានត្រៀមការស្ម័គ្រចិត្តរៃថវិកាគ្នាបានមួយចំនួន និងសល់មួយចំនួនស្នើសុំឲ្យអាជ្ញាធរយើងជួយដោះស្រាយឲ្យបានឆាប់ ។ថ្ងៃទី១១ តុលា ២០១៦ ឯកឧត្តម គង់ វិមាន បានទទួលយកសំណូមពរនេះ ដើម្បីពិភាក្សានិងជំនាញពាក់ព័ន្ធ ដើម្បីជួយដោះស្រាយជូនបងប្អូនយើង នៅពេលខាងមុខនេះ ៕