សាងសង់ស្នាក់ការគណបក្សសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន


ក្រុងស្ទឹងសែនមានចំនួន ៨ សង្កាត់៖ ដំរីជាន់ខ្លា កំពង់ធំ កំពង់រទេះ អូរគន្ធរ កំពង់ក្របៅ ព្រៃតាហ៊ូ អាចារ្យលាក់ និងសង្កាត់ស្រយ៉ូវ។ ដើម្បីសម្របសម្រួលការងារមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព ថ្នាក់ដឹកនាំបក្សសង្កាត់ស្រយ៉ូវ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ បានកសាង
អគារស្នាក់ការដែលមានទំហំទទឹង ៥ ម បណ្តោយ ៦.៣០ ម ក្នុងបរិវេណផ្ទៃដី ទទឹង ២០ ម បណ្តោយ ១០០ ម។ ជាមួយគ្នានេះ ក៏បានសង់បង្គន់អនាម័យចំនួន ១ បន្ទប់ផងដែរ។ សរុបជាទឹកប្រាក់ ចំនួន ៤,៥០០ ដុល្លារ អាមេរិក។ រៀបចំបំពាក់តុ ធ្វើការចំនួន ៤ គ្រឿងអស់ទឹកប្រាក់ប្រហែល ២០០ដុល្លារ កុំព្យួទ័រ និងម៉ាស៊ីនព្រីន ១ កំផ្លេ ទឹកប្រាក់ ៥០០ ដុល្លារ ថែមទៀតផង៕

15965199_368127633544094_1010421660840103397_n15747352_368127660210758_8149637740499403598_n