កិច្ចប្រជុំប្រធានគណបក្សស្រុក-ក្រុង ទាំង ៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល


នារសៀលថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ នៅភូមគ្រឹះ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ជាមួយតំណាងគណបក្សខេត្ត អស់លោក ប្រធានគណបក្សស្រុក-ក្រុង ទាំង៨ របស់ខេត្តកំពង់ធំ ។
ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារគណបក្ស កិច្ចប្រជុំគឺ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារជាជំហានៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងពេលខាងមុខ អំពីខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១. ការអនុវត្តន៍តាមលិខិតលេខ ០០៤/១៧ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើ៣ចំណុចនោះគឺ ការបញ្ជូនបញ្ជីបេក្ខជនទាំងពេញសិទ្ធិ និងបម្រុងឲ្យគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា គ៨៥ រួចរាល់ត្រឹមថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ។
២. គណបក្សខេត្ត ស្រុក-ក្រុង ត្រូវធ្វើការផ្ទៀងផ្ទាត់អំពីបញ្ជីផ្លូវការនៃការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅខេត្តកំពង់ធំ ទាំង៨១ ឃុំ-សង្កាត់ ។
៣. ត្រួតពិនិត្យមើលអំពីឯកសារដែលត្រូវប្រើប្រាស់ក្នុងយុទ្ធនាការឃោសនា រយៈពេល១៤ថ្ងៃ ដើម្បីណែនាំឲ្យបានដិតដល់ ។
៤. ត្រូតពិនិត្យមើលថវិការបស់គណបក្សខេត្ត ត្រៀមការងារបោះឆ្នោតឲ្យបានត្រឹម ត្រូវតាមនីតិវិធីរបស់ គ ជ ប សំរាប់ធ្វើសកម្មភាពក្នុងការបោះឆ្នោត ។
៥. ត្រូវធ្វើការបកស្រាយនូវការឃោសនាអយុត្តិធម៌ របស់ជនអគតិ ឬគណបក្សប្រកួតប្រជែង ។
៦. ត្រូវធ្វើការបកស្រាយអំពីបញ្ហាប្រឈមធំៗដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដោះស្រាយជូនប្រជាជន ឧទាហរណ៍ បញ្ហាផ្សារនៅខេត្តកំពង់ធំ ក៍ដូចជានៅទូទាំងប្រទេស ការលើកលែងយកភាស៊ីទំនិញតាមកញ្ច្រែង បញ្ហាព្រៃឈើ បញ្ហាដីធ្លី បញ្ហាជលផល បញ្ហាគ្រឿងញៀន បញ្ហាការដាក់បារ៉ាស់មិនស្របច្បាប់…។ល។ គឺជាការលើកទឹកចិត្តដល់ប្រជាជនទូទាំងប្រទេស ធំសម្បើមអស្ចារ្យណាស់។
ទីបញ្ចប់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារ បានថ្លែងកោតសរសើរ ដល់បណ្តាគណបក្សស្រុក-ក្រុង ដែលបានត្រៀមតាមកាលបរិច្ឆេទ នៃដំណើរឈានឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងពេលខាងមុខនេះ ៕

17098539_365511963830695_3509533631413816334_n