ឯកឧត្តម គង់ វិមាន ប្រកាសក្រុមប្រឹក្សាឃុំ នៅស្រុកស្ទោង


ថ្ងៃទី ០៤/៧/២០១៧
ឯកឧត្តម គង់ វិមាន បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៤ចំនួន២ឃុំ ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ,ជំទប់ទី១ ,ជំទប់ទី២ និងចូលបំពេញការងារក្រុមប្រឹក្សាឃុំអាណត្តិទី៤ ។ពិធីនេះធ្វើនៅឃុំបន្ទាយស្ទោង វេលាពេលព្រឹក និងឃុំប្រឡាយ វេលាម៉ោង២រសៀល ស្រុកស្ទោង ខេត្តកំពង់ធំ ។
– សូមជូនពរអោយក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ ទទួលបាននៅសាមគ្គីភាព ឯកភាព សហប្រតិបត្តិការល្អ ដោះស្រាយបញ្ហាប្រឈមនានា និងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអោយទទួលបានជោគជ័យ១០០% ៕

19702178_798837430282170_6247812258212455288_n 19657428_798837376948842_4937270543137405654_n

  19756632_798837503615496_2570086596091497225_n19657098_798837470282166_785365905103949154_n