កិច្ចជុំប្រចាំខែ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ស្តីពីការងារឆ្វៀលដីតំបន់៣ តំបន់២ បញ្ហាដីតំបន់អភិរក្សសត្វខ្សឹប ការផ្តល់ជូនអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋ, ពិនិត្យ និងដោះស្រាយជាក់ស្តែងលើបញ្ហាប្រឈម និងសំណូមពរចាំបាច់នានានៅមូលដ្ឋានក្រុងស្រុក និង ការពង្រឹងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលទំាង៨ក្រុងស្រុក កងកម្លំាងបីប្រភេទ ផងដែរ។