ពិធីប្រកាសតែងតាំង លោក ណែត សារី ជាអភិបាលស្រុកស្ទោង


លោក ណែត សារី អតីតអភិបាលរងស្រុកប្រាសាទសំបូរ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតំាងឲ្យចូលកាន់តំណែងផ្លូវការ ជាអភិបាលស្រុកស្ទោង ខេត្តកំពង់ធំ ជំនួសលោក ព្រឹម រដ្ឋា ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅរដ្ឋបាលខេត្តកំពង់ធំ ។នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្រ្តី និងប្រជាពលរដ្ឋប្រមាណជិត ៥០០នាក់។
ក្រោយពីប្រគល់អនុក្រឹត្យប្រកាសតែងតំាង និងត្រារបស់រដ្ឋបាលស្រុកស្ទោងរួចមក ឯកឧត្តម សុខ លូ បានសំដែងនូវការសារទរ ចំពោះការប្រកាសឲ្យចូលកាន់តំណែងអភិបាលនៅពេលនេះ។ ឯកឧត្តមបានលើកឡើងថា ការផ្លាស់ប្តូរ តួនាទីភារកិច្ចរបស់មន្ត្រីរាជការជារឿងធម្មតាទេ មិនអាចនរណាម្នាក់នៅធ្វើការតែមួយកន្លែងបានទេ ហើយឯកឧត្តមសំណូមពរឲ្យលោកអភិបាលស្រុកថ្មី ត្រូវដឹកនាំការងាររួមជាមួយមន្ត្រីក្រោមឱវាទ ខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការការងារជាមួយស្ថាប័ន ឬអង្គភាពនានាឲ្យបានល្អប្រសើរ។ ជាពិសេស ត្រូវខិតខំបម្រើសេវាសាធារណៈ ទំាងសេវាតម្រូវការ និងសេវាសំណូមពរ ហើយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ។រៀបចំទីប្រជុំជនក្នុងស្រុកឲ្យមានសោភណភាពល្អ មានអនាម័យ និងរៀបចំកន្លែងបេនឡាន ឲ្យមានរបៀបរៀបរយល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ម្យ៉ាវិញទៀត ត្រូវបង្កើនការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសលើវិស័យធនធានធម្មជាតិ ដូចជាការរុករានទន្រ្ទានដីព្រៃខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញនានា ឲ្យខានតែបាន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ឲ្យសមជាមន្រ្តីអនុវត្តច្បាប់ ដើម្បីឆ្លើយតបតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេស កងកម្លំាងទំាងបីប្រភេទ ត្រូវគោរពនូវបទបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុក ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

photo_2017-09-06_10-43-24 photo_2017-09-06_10-43-27-632x420 photo_2017-09-06_10-43-35-632x420 photo_2017-09-06_10-43-45-632x420photo_2017-09-06_10-43-41-632x420photo_2017-09-06_10-43-36-632x420 photo_2017-09-06_10-43-37-632x420 photo_2017-09-06_10-43-39-632x420 photo_2017-09-06_10-43-40-632x420