ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងគណៈកម្មាធិការគណបក្ស ស្រុក-ក្រុង ទាំង៨ របស់ខេត្តកំពង់ធំ ។
កិច្ចប្រជុំប្រារព្ធធ្វើនៅសាលប្រជុំ ស្នាក់ការគណបក្សខេត្ត ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ៥៣នាក់ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ ដោយធ្វើការត្រួត ពិនិត្យការបង្កើតក្រុមការងារចម្រុះ របស់ក្រុមយុទ្ធនាការតាមភូមិ ដែលមានកិច្ចការ៥សំខាន់គឺ ៖
I. ការងារអនុវត្តនូវគោលនយោបាយរបស់គណបក្សក្នុងអាណត្តិទី៥ កន្លងទៅ និងលើក ជាយុទ្ធសាស្ត្រសម្រាប់ពេលបន្ត ។
II. ការងារបច្ចុប្បន្នភាពសមាជិកបក្ស និងសៀវភៅក្រុមបក្ស តាមសេចក្តីណែនាំរបស់ គ.៨៥ ។
III. ការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៧ និងដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ តាមផែនការរបស់ គ.ជ.ប សម្រាប់ខេត្តកំពង់ធំ ។
IV. ត្រូវធានាឲ្យបាននូវអង្គបោះឆ្នោតព្រឹទ្ធសភា
V. ត្រូវត្រៀមចាត់តាំងពីចម្ងាយរាល់ចំណុចជាយុទ្ធវិធី និងគោលដៅជាយុទ្ធសាស្ត្រ ដែលជាអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសន្និបាតបើកទូលាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការបក្សខេត្តកំពង់ធំ
