ក្នុងឱកាសបុណ្យដាក់បិណ្ឌទី៥ ថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមគ្រួសារ បាននិមន្តព្រះមុនី សៀង សុខ ជាព្រះទេពសត្ថាព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តកំពង់ធំ និងព្រះសង្ឃ៦អង្គទៀត រួមជាមួយលោកតា លោកយាយ ដើម្បីប្រគេន-ជូន ចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យ និង ប្រារព្ធពិធីបង្សុកូលឧទិ្ទសកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន ជាពិសេសឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធលោកជំទាវ ញ៉ែម សុផានី ដែល បានទទួលមរណភាពក្នុងពេលកន្លងទៅ ។
ពិធីបានរៀបចំប្រារព្ធឡើងនៅភូមិគ្រឹះ ឯកឧត្តមបណ្ឌិត និងនៅព្រះចេតិយក្នុងវត្តត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។