ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត សំណេះសំណាលជាមួយសមាជិកបក្សនៅស្រុកកំពង់ស្វាយ


ការចុះជួយពង្រឹងបក្សជាប្រចាំរបស់ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានចុះពង្រឹងការងារគណបក្សនៅស្រុកកំពង់ស្វាយ ដោយមានការចូលរួមពី ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សឃុំ និងប្រធាន អនុប្រធាន សាខាគណបក្សភូមិគ្រប់ភូមិ ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ប្រធាន បានបញ្ជាក់ថា ប្រធានគណបក្ស ត្រូវបន្តការដឹកនាំការងារគណបក្សឲ្យបានកាន់តែល្អប្រសើរ ជំរុញសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេស សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ ។ ការចុះមូលដ្ឋាន ជាពិសេស ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់សំណូមពររបស់ពួកគាត់ និងរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមបន្ថែមទៀតថា សមាជិកគណបក្សប្រជាជនម្នាក់ ត្រូវជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺបន្តមានសុខសន្តិភាព និងការអភិវឌ្ឍ យូរអង្វែងតទៅ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ៕

22089229_840482752784304_6358580224072151185_n22045645_840482842784295_2816967924876277942_n

22049929_840482782784301_3198368134232756391_n 22050150_840482999450946_4464552925903056088_n