ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅភូមិគ្រឹះក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ គណៈកម្មការពិសេសសំរាប់ទ្រទ្រង់ គ្រប់គ្រងទូកង ពិសេស៣ របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ។
កិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងារ របស់គណៈកម្មការក្នុងការត្រៀមលក្ខណៈចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី០២ ដល់ទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីឧបត្ថម្ភទូកពិសេសទាំង៣ និងទូករួមរបស់ខេត្តកំពង់ធំ ។