កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ


ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអស់លោក ជាប្រធានគណបក្សគ្រប់ស្រុក-ក្រុង ក្នុងខេត្ត ។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើខ្លឹមសារ៣គឺ ៖ ត្រួតពិនិត្យអំពីការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា, ការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨, និងការ ងារត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ ថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
កិច្ចប្រជុំបានស្តាប់សេចក្តីរាយការណ៍ លើខ្លឹមសារទាំង៣ខាងលើ របស់គណបក្សគ្រប់ ស្រុក-ក្រុង ការពិភាក្សា និង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានដឹកនាំដោះស្រាយការងារជាក់ ស្តែងមួយចំនួន និងផ្តល់អនុសាសន៍ដឹកនាំសម្រាប់គណបក្ស អនុវត្តបន្តផងដែរ ។

27459183_903762696456309_3680994472415206748_n

27539995_903762663122979_202551437865853667_n

27545380_903762733122972_7408136147190459673_n