សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីររបស់លោក

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថាកាលពីម្សិលមិញនេះមុនជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅតំបន់រោងចក្រទឹកថ្លា លោកបានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីររបស់លោកដែលបានចែកឋានទៅកាន់លោកខាងមុខ នៅឯវត្តទឹកថ្លា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុង Facebook ថា «កាលពីម្សិលមិញ មុននឹងទៅជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីនៅតំបន់រោងចក្រទឹកថ្លា ខ្ញុំបានចូលទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅកាន់សុគតិភព គឺលោកឪពុក ហ៊ុន នាង និងអ្នកម្តាយ ឌី ប៉ុក នៅវត្តទឹកថ្លា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានជួបជុំសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកូនក្មួយកម្មករជាង ១៥,០០០ នាក់នៅទីនោះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា នៅថ្ងៃ៨ កើត ដែលត្រូវជាថ្ងៃឧបោសថសីលនេះ លោកសូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

28056280_560568350990844_860959183112223170_n

28059427_560568370990842_5572736947278919311_n

28056080_560568457657500_9192344963243285518_n

28167131_560568360990843_4671284274780385188_n

28378159_560568440990835_3985129780621876677_n