ស្ត្រីជាដៃគូ ដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ


ស្ត្រីជាដៃគូ ដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍ និងការលើកកម្ពស់វប្បធម៌អហិង្សាលើស្ត្រី ការជំរុញឲ្យបញ្ឈប់នូវ ការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

ការថ្លែងបែបនេះ របស់ឯកឧត្តម សុខ លូ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ត្រូវបានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា បងប្អូនស្ត្រី គឺជាធនធានមនុស្សមិនអាចខ្វះបាន និងចាត់ទុកស្ត្រីជាដៃគូ ដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍសមត្ថភាព ស្ត្រីក៏ដូចជា ផ្តល់ឱកាសស្ត្រីចូលរួមប្រកបដោយសមត្ថភាព គ្រប់ការងារ គ្រប់វិស័យ។ ឯកឧត្តមបញ្ជាក់ថា៖ សិទ្ធិនារី មិនមែនមាន តែមួយថ្ងៃនេះទេ គឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបានលើកតំកើនយូរមកហើយ នេះបើមើលតាមរយៈភាសា និងអក្សរ ដូចជា មេបា មេទ័ព មេក្លោង ជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតឲ្យមានច្បាប់ដើម្បីឲ្យស្រ្តីដឹកនាំ ក្នុងមួយស្ថាប័នយ៉ាងតិចមួយនាក់ផងដែរ សម្រាប់ថ្នាក់ជាតិ និងក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានផ្តល់កាដូច្រើនណាស់ និងថវិកាមួយចំនួន សម្រាប់បងប្អូនជាស្រ្តីនៅខេត្តកំពង់ធំ ជាការល់កកម្លំាងចិត្ត និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផងដែរ៕

photo_2018-03-07_03-35-11 (2)photo_2018-03-07_03-35-10  photo_2018-03-07_03-35-11 (3) photo_2018-03-07_03-35-12 photo_2018-03-07_03-35-15