កិច្ចប្រជុំជាមួយ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអស់លោកជាប្រធានគណៈកម្មាធិការគណបក្សស្រុក-ក្រុងទាំង៨ របស់ខេត្ត នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ នៅភូមិគ្រឹះក្នុងភូមិ ត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ និងបញ្ជាក់ ជូននូវការងារចាំបាច់ទាក់ទងផ្ទាល់ជាមួយខេត្តកំពង់ធំ និងបានមានប្រសាសន៍បញ្ជាក់ជូន គណៈកម្មាធិការគណបក្សខេត្ត តាមឯកសារណែនាំរបស់គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា ក៏ដូចអនុសាសន៍ដឹកនាំតាមភាពជាក់ស្តែងរបស់ខេត្តកំពង់ធំ ក្នុងការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ នាពេលខាងមុខនេះ ។

29258634_531567590558464_3211100099484581888_n

29258678_531567603891796_1053035683586768896_n