ឯ.ឧបណ្ឌិត ងួន ញ៉ិល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯ.ឧសន្តិបណ្ឌិត ឯម សំអាន


ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋាននៃសព ។
ក្នុងសាររំលែកទុក្ខ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា តាងនាមរដ្ឋសភា ខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ ស្វាមី ឪពុក និងជាជីតា ដែលប្រកបដោយព្រហ្មវិហាធម៌ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ។

29541185_1014027968728889_1903541778519856344_n១៧ 29512792_1014028072062212_5262989160282074875_n 29513299_1014028322062187_8572830567879178799_n  29541321_1014028158728870_7375128059746252789_n 29541563_1014028128728873_2742028878376573205_n 29541612_1014028218728864_3059032956572151208_n 29542407_1014028345395518_1867805956594854132_n 29570994_1014028002062219_9174218118101552966_n 29597417_1014028052062214_7990574688731236213_n