នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១,០៩៦ នាក់ ដែលអញ្ជើញចូលរួមមកពីឃុំចំនួន ០២ គឺឃុំសំព្រោច និងឃុំកំពង់ចិនត្បូង នៅស្នាក់ការគណបក្សប្រជាជនស្រុកស្ទោង ។