ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ចើញមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងបានបញ្ជាក់ជូនថា យើងធ្វើការងារថ្ងៃនេះ ក្នុងន័យត្រៀមលក្ខណៈសម្បត្តិពីចម្ងាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ ខាងមុខដើម្បីសម្រេចឲ្យបានតាមការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺរក្សាប្រៀបឈ្នះ និងឈានទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ សម្រាប់ចម្លងទៅទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៧ទៀត ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងការងារពង្រឹងមូលដ្ឋាន និងការកសាង-គ្រប់គ្រងសមាជិកបក្ស កិច្ចប្រជុំរបស់យើងនៅពេលនេះគឺត្រួតពិនិត្យការកសាងសមាជិកបក្សចាប់ពីភូមិមកតែម្តង និងអង្គប្រជុំត្រូវពិភាក្សាគ្នាឲ្យបានច្បាស់អំពីការងារនេះ ។
ដោយបានការអនុញ្ញាតពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល, ឯកឧត្តម លុក សម្បត្តិ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញធ្វើបទបង្ហាញលំអិតអំពីលទ្ធផល នៃការកសាងសមាជិកបក្សគ្រប់ឃុំ តាំងពីថ្នាក់ភូមិឡើងមក ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បូកសរុប និងផ្តល់អនុសាសន៍ដឹកនាំសម្រាប់គណបក្សខេត្ត ក៏ដូចគណបក្សឃុំទាំង១០ក្នុងស្រុកបារាយណ៍យកទៅអនុវត្តផងដែរ ៕