សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩


នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥នាក់ រស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តកំពង់ធំ។

១-លោកយាយ ម៉ែន នឹម ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
២-លោកយាយ ជុំ ធីម ព្រះជន្ម ១០១ ឆ្នាំ រស់នៅភូមិបញ្ជាលា ឃុំគោល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
៣-លោកយាយ ទិត ហៀត ព្រះជន្ម ១០១ឆ្នាំ ភូមិចារជុំ
ឃុំ សំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។
៤-លោកយាយ ញឹក ខាត់ ព្រះជន្ម ១០៣ឆ្នាំ ភូមិចារជុំ
ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
៥-លោកតា លឹម ហេង ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ ទាំង ៥នាក់ នាពេលនេះ គឺម្នាក់ៗ ទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕