ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅសង្កាត់អាចារ្យលាក់ និងសង្កាត់ព្រៃតាហ៊ូ


ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅសង្កាត់អាចារ្យលាក់ និងសង្កាតព្រៃតាហ៊ូ ដែលមានជីវភាពខ្វះខាតបានទទួលអំណោយពីលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនានៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធ និងសមាគមសិស្ស និស្សិតបញ្ញាវ័ន្តក្មេង  វត្ត ខេត្តកំពង់ធំរ សៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឡើងធ្វើរបាយការណ៍ជូនអង្គពិធីមានដូចជា អំណោយទាំងអស់នេះគឺបានមកពីសប្បុរសជនក្នុង និងក្រៅប្រទេសដែលជួយឧបត្ថម្ភដល់គ្រួសារជួបការលំបាក ដែលស្ថិតនៅក្នុងសង្កាត់ពីរ។ ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់បងប្អូនប្រជាពលរដ្ឋ ដែល ជួបការលំបាកដោយសារជំងឺកូវីដ-១៩ កន្លងទៅថ្មីៗនេះ ធ្វើឱ្យជីវភាពរបស់ពួកគាត់ជួបបញ្ហាជាច្រើន ពិសេសគឺ មិនអាចចេញទៅរកស៊ី និងប្រកបមុខរបរបន្ទាប់បន្សំបន្ថែមទៀតបានឡើយ។

លោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធបានលើកឡើងពី គ្រឿងឧប ភោគបរិភោគទាំងអស់នេះ ដែលឧបត្ថម្ភដល់គ្រួសារចំនួន ៥០០គ្រួសារនេះ គឺទទួលបានពីសប្បុរសជនក្នុង និងក្រៅប្រទេស។ ការឧបត្ថម្ភដល់ប្រទេសកម្ពុជាដែលជួបបញ្ហាជំងឺ កូវីដ-១៩កន្លងទៅថ្មីៗដែលធ្វើឲ្យពួកគាត់មានបញ្ហាដល់ការរស់នៅ និងការបាត់បង់អាជីវិតមួយចំនួនផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ ក៏បានមានប្រសាសន៍ថា ដោយសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ មួយចំនួនជួបការលំបាកដោយកត្តារារាំងដែលធ្វើឲ្យគាត់មិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។ អាស្រ័យហេតុនេះហើយបានជាប្រធានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រិស្ត សហការជាមួយ សមាគមសិស្ស និស្សិតបញ្ញាវ័ន្តក្មេងវត្ត នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំចូលរួមចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដែលធ្វើឲ្យពួកគាត់ទទួលបានភាពសប្បាយរីករាយ ក្នុងការទទួលបានអំណោយមនុស្សធម៌នៅពេលនេះ។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ  ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសាមគ្គីភាព រវាងកិច្ចការងារមនុស្សធម៌របស់សមាគម ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារងារងគ្រោះ។ សូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីក រាល ដាលជំងឺកូវីដ-១៩ ពិសេសគឺរក្សា(បីកុំបីការពារ) ឱ្យបានខ្ជាប់ ខ្ជួន។