លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងសហការីបានចូលរួមបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១២៦៣ម


ព្រឹក ថ្ងៃទី១៧/១១/២០១៥ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងសហការីបានចូលរួមបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១២៦៣ម និង ដាក់លូ ៤កន្លែង. ដោយប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០១៥ចំនួន៦៥,០៧៦,០០០រៀល នៅភូមិក្រូច ឃុំស្វាយភ្លើង។មានប្រសាសន៍ក្នុងកម្មវិធីនោះលោកបានលើកឡើងដោយ មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលដែលមានសម្តេចអគ្គសេនាបតី តេជោហ៊ុន សែន ជាប្រមុខបានផ្តល់ថវិកាមូលនិធិឃុំសម្រាប់ធ្វើការអភិវឌ្ឍន៍ឃុំ មានផ្លូវ សាលារៀន មណ្ឌលសុខភាព…ជាដើម។ ជាចុងក្រោយ លោកបានផ្តាំផ្ញើដល់ប្រជាពល រដ្ឋសូមឲ្យជួយមើលថែទាំ និងជួសជុលជាប្រចាំ ដើម្បីឲ្យការធ្វើចរាចរណ៍បានងាយ ស្រួល ហើយថវិកាមូលនិធិឃុំពីមួយឆ្នាំៗមិនមែនសម្រាប់តែជួសជុលផ្លូវនៅក្នុងភូមិ យើងរហូតនោះទេ ៕

12003863_515901888575727_3061963984048332149_n12227618_515901895242393_8421124900129006561_n  12249818_515901885242394_6326267311057410881_n